កំពតៈ លោកអធិការនគរបាលស្រុកកំពង់ត្រាច បានប្រាប់Post News ថា កាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ នៅលើផ្លូវជាតិលេខ៣១ ភូមិបឹងខាងធំ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនរងគ្រោះជិះម៉ូតូ សេ១២៥ ស៊េរីឆ្នាំ០៩ ពាក់ស្លាកលេខ កំពត1D-5889 ឈ្មោះ ង៉ែត ឆន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ទិសដៅម៉ូតូពីជើងបត់ទៅលិចស្រាប់តែមានរថយន្ត១គ្រឿងមិនម៉ាកបានកៀម៉ូតូបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅកន្លែងទិសដៅរថយន្តពីលិចបត់ទៅជើង។
ចំពោះវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាន៕
មតិយោបល់