ភ្នំពេញៈ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតនៅលើពិភពលោកអស់រយៈពេល១០ ឆ្នាំមកហើយបើយោងតាមក្រុមហ៊ុន Skytrax បានបន្តណែនាំជើងហោះហើរទៅកាន់ប្រទេសកម្ពុជា និងបានភ្ជាប់ប្រទេសនេះទៅកាន់១៣០ គោលដៅផ្សេងៗគ្នានៅទូទាំងអាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ី ដោយអញ្ជើញប្រជាជនខ្មែរទាំងអស់ពង្រីកព្រំដែនធ្វើដំណើររបស់ខ្លួន។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្វើការហោះហើរពីទីក្រុងចំនួន៣ ពីប្រទេសកម្ពុជា គឺពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅចំនួន៦គោលដៅពី ក្រុងភ្នំពេញ – បាងកក (ដនមឿង),ក្រុង ភ្នំពេញ – កូឡា ឡាំពួរ, ពីខេត្តសៀមរាប – បាងកក (ដនមឿង), ខេត្តសៀមរាប – កូឡាឡាំពួរ, ខេត្តសៀមរាប – ភូកេត និង ខេត្តព្រះសីហនុ – កូឡា ឡាំពួរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានផ្តល់នូវការតភ្ជាប់ជាងជើងហោះហើរទៅកាន់គោលដៅជាច្រើនទៀតរហូតដល់១១០ គោលដៅ ដូចជា កូរ៉េខាងត្បូង ជប៉ុន កោះបាលី ហុងកុង និងសិង្ហបុរី ជាដើម។
នៅឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានដឹកជញ្ជូនអ្នកដំណើរជាង ១.២៦លាននាក់ទៅនិងមកកាន់ប្រទេសកម្ពុជា ដោយរក្សាបាននូវកត្តាផ្ទុកជាមធ្យម ៧៨% ដែលបានបង្ហាញសុទ្ធតែសញ្ញានៃការកើនឡើងនៃអ្នកដំណើររបស់ខ្លួនបានធ្វើដំណើរក្នុងគោលដៅទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំង៣ រួមមានប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសម៉ាឡេសុី។
លោកស្រី Laddawan Meesupwatana ប្រធានផ្នែកផលិតផលប្រចាំទីផ្សារឥណ្ឌូចិនបានកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បន្តផ្ដល់សេវាលំដាប់ថ្នាក់ពិភពលោក និងបន្ថែមការតភ្ជាប់ទៅកាន់ថ្មីៗទៀតទូទាំងអាស៊ីអាគ្នេយ៍។ ហើយបច្ចុប្បន្ននេះ ប្រទេសថៃនៅតែជាគោលដៅកំពូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការដើរទិញឥវ៉ាន់ និងម្ហូបអាហារ ចំណែកប្រទេសម៉ាឡេស៊ីវិញគឺជាគោលដៅពេញនិយមសម្រាប់ឱកាសពាណិជ្ជកម្ម និងវិនិយោគ។
លោកស្រី Laddawan បានមានប្រសាសន៍បន្តទៀតថា “ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសភូមា និងប្រទេសវៀតណាម មានសក្តានុពល ដ៏អស្ចារ្យ ហើយយើងគួរតែមើលឃើញផ្លូវថ្មី និងសកម្មភាពសប្បាយរីករាយជាច្រើនពីក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅកម្ពុជា។ យើងសង្ឃឹមថា យើងនឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា។
មតិយោបល់