ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានចូលរួមជាមួយ គណៈកម្មាធិការ (គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មនំប៉ាវ១៦៨ ស្ថិតនៅទីតាំង ផ្ទះ ៦៦៧ ផ្លូវ ខាងសារិន ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ការចុះពិនិត្យនេះធ្វើឡើងដោយព្រះរាជអាជ្ញារង គុជ គឹមឡុង ដោយបានធ្វើតេស្តរកសារធាតុគីមីហាមហាត់ តែពុំមានឃើញទេ។
ក្រោយពីការត្រួតពិនិត្យ ឃើញថាសិប្បកម្មនេះពុំមានអនាម័យ គ្មានច្បាប់គ្រប់គ្រាន់ទេ ព្រះរាជអាជ្ញាមិនបានផ្អាកសិប្បកម្មទេដោយទុកឲ្យម្ចាស់សិប្បកម្មទៅបំពេញបែបបទឲ្យត្រឹមត្រូវឡើងវិញ ហើយមន្ត្រីយើងបានយកគំរូមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕





មតិយោបល់