ព័ត៌មានជាតិ

ចូលបន្ទប់ដេក ស្រាប់តែឃើញប្ដីជក់ថ្នាំញៀន រត់សឹងមិនទាន់ ព្រោះប្ដីដេញកាប់…

កណ្ដាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងករណីប្រើអំពើហិង្សារក្នុងគ្រួសារ ដែលកើតហេតុកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ដ.ភ ភេទស្រីអាយុ ៥៣ឆ្នាំ (ប្រពន្ធ) រស់នៅភូមិឃុំកើតហេតុ មុខរបរកសិករ ។ ចំណែកជនសង្ស័យ ឈ្មោះ រ.ត ភេទប្រុសអាយុ៤៤ឆ្នាំ (ប្តី) រស់នៅភូមិឃុំជាមួយគ្នា មុខរបរកសិករ។

វត្ថុតាងចាប់យក៖
– កាំបិតផ្គាក់ចំនួន០១ មានផ្លែដែកប្រវែង៣៥សង់ទីម៉ែត្រ
– ដងឫស្សីប្រវែង៥០សង់ទីម៉ែត្រជារបស់ជនសង្ស័យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង១០នាទីយប់ជនរងគ្រោះ បានមើលទូរទស្សន៍ បន្ទាប់មកក៏ដើរមកបន្ទប់ដេករបស់ជនសង្ស័យ នៅពេលបើកទ្វារក៏ឃើញជនសង្ស័យជាប្តី កំពុងតែជក់ថ្នាំញៀន ឃើញដូច្នេះជនសង្ស័យ ក៏ទាញកាំបិតផ្គាក់ស្ទុះដេញកាប់ជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះជាប្រពន្ធមានការភ័យខ្លាច ក៏រត់ចេញពីផ្ទះទៅសុំផ្ទះឈ្មោះ ឡន នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ដេកពេញមួយយប់។ លុះដល់ព្រឹកឡើងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានវិលត្រឡប់មកផ្ទះប្អូន នៅភូមិស្រុកចេក ហើយបាននិយាយដំណើររឿងដែលកើតមានឡើង។ ចំណែកជនសង្ស័យជាប្តី នៅតែបន្តតាមរកជនរងគ្រោះ ដោយមានកាំបិតផ្គាក់ជាប់នៅតាមខ្លួន។ ហើយបាននិយាយថា រកឃើញនៅកន្លែងណា កាប់ចោលនៅកន្លែងនោះ។ លុះដល់វាលាម៉ោង៥ ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះជាប្រពន្ធបានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងខ្យាងឲ្យអន្តរាគមន៍ ទើបមកសមត្ថកិច្ច
បាននាំខ្លួលជនសង្ស័យ រួមទាំងវត្ថុតាងមកអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់