ព័ត៌មានជាតិ

វីរុសកូវីដបំប្លែងខ្លូនប្រភេទថ្មី B1617 មកពីឥណ្ឌាកំពុងឆ្លងរាលដាលនៅលើ ២១ប្រទេស

វីរុសកូវីដបំប្លែងខ្លូនប្រភេទថ្មី ដែលមានប្រភពមកពីឥណ្ឌាកំពុងឆ្លងរាលដាលនៅលើ ២១ប្រទេសជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយដោយ BBC នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

វីរុសកូវីដប្រភេទថ្មីមានប្រភពមកពីប្រទេសឥណ្ឌានេះ គេឱ្យឈ្មោះថា B1617។ ចំណែកឥទ្ធិពលរបស់វីរុសខាងលើវិញ គឺ វីរុសខ្លះអាចធ្វើឱ្យសភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ និង ខ្លះទៀតធ្វើឱ្យអ្នកជំងឺធូរស្រាលវិញក៏មានដែរ។ នេះបើយោងតាមការប្រមូលបានពីទិន្នន័យអ្នកដែលបានឆ្លងវីរុសកូវីដបំប្លែងខ្លូនប្រភេទថ្មីនេះ។

យ៉ាងណាមិញ វេជ្ជបណ្ឌិតជំនាញក្នុងប្រទេសឥណ្ឌា បានបញ្ជាក់ថា វ៉ាក់សាំងដែលមានក្នុងពេលបច្ចុប្បន្ន អាចប្រើដើម្បីប្រឆាំងនឹងវីរុសប្រភេទថ្មីបាន។ ប៉ុន្តែជាការចាំបាច់ត្រូវមានការកែប្រែអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងដែលមានក្នុងពេលបច្ចប្បន្ន ដើម្បីធានាឱ្យបានថាវ៉ាក់សាំងអាចប្រឆាំងការពារនឹងវីរុសប្រភេទថ្មីដ៏កាចសាហាវមួយនេះបាន ១០០%៕

ប្រភព៖ BBC

មតិយោបល់