ព័ត៌មានជាតិ

រថយន្តដឹកទំនិញ ប៉ះគ្នាជាមួយរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ​ បញ្ចប់រឿងត្រឹមសំណង១០០ដុល្លារ

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-0848 បានប៉ះជាមួយរថយន្តក្រុងដឹកអ្នកដំណើររបស់សាលារាជធានីភ្នំពេញ ស្លាកលេខ រដ្ឋ37 3-0160 បណ្តាលឲ្យរងការខូចខាតបែកកញ្ចក់ ហើយចុងក្រោយភាគីរថយន្តដឹកទំនិញបានសងសំណងទៅឲ្យខាងរថយន្តក្រុងចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៥៣នាទី រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

មតិយោបល់