មនុស្ស៤ប្រភេទ ហាមទទួលទានសាច់ឆ្កែ

សាច់ឆ្កែ គឺជាអាហារមួយប្រភេទដែលមានភាពពេញនិយមខ្លាំងបំផុតពីសំណាក់បងប្អូនខ្មែរយើងមួយចំនួន ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់។
ទោះជាយ៉ាងណាសាច់ឆ្កែ ពុំមែនជាអាហាល្អដូចមនុស្សមួយចំនួនបានគិតឡើយ។ បើយោងតាមអ្នកជំនាញផ្នែកសុខភាព បានបង្ហាញថា ប្រសិនបើអ្នកទទួលទានប៉ះចំឆ្កែឈឺ ឬផ្ទុកជំងឺឆ្កែឆ្កួត អាចប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។

លើសពីនេះទៅទៀត អ្នកដែលទទួលទានសាច់ឆ្កែ ក៏ប្រឈមហានិភ័យនៃការឆ្លងបាក់តេរីពោះវៀន រលាកស្រោមខួរ ក្រិនថ្លើម ខ្សោយតម្រងនោម…។ ជាពិសេស មនុស្ស ៤ប្រភេទខាងក្រោមនេះ គួរតែជៀសឲ្យឆ្ងាយពីសាច់ឆ្កែ៖

ស្ត្រីមានផ្ទៃពោះ
បើយោងតាមអ្នកជំនាញផ្នែកសុខភាពបានបង្ហាញ សាច់ឆ្កែសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ប៉ុន្តែមិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ ប្រសិនបើទទួលទានសាច់ប្រភេទនេះច្រើនពេក អាចបង្កើនកម្រិតជាតិអាស៊ីតអ៊ុយរិច និងបង្កើនហានិភ័យជំងឺក្រឡាភ្លើង។

មនុស្សមានជំងឺរលាកថ្លើម
អ្នកជំងឺរលាកថ្លើម មិនត្រូវបានអនុញ្ញាតឲ្យទទួលទានសាច់ឆ្កែឡើយ ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែដុនដាបទៅៗ ប៉ះពាល់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំថែមទៀត។

មនុស្សមានជំងឺប្រគ្រីវ សម្ពាធឈាមខ្ពស់ និងទឹកនោមផ្អែម
សាច់ឆ្កែមានផ្ទុកប្រូតេអ៊ីនខ្ពស់ មិនល្អសម្រាប់សុខភាពរបស់អ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម បេះដូង និងខ្លាញ់ក្នុងថ្លើម ឡើយ។
បើយោងតាមវេជ្ជបណ្ឌិតជាច្រើន បានបង្ហាញថា អ្នកដែលមានជំងឺទាំងអស់នេះ ប្រសិនបើទទួលទានសាច់ឆ្កែនឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន។

មនុស្សមានជំងឺមហារីក
មិនត្រឹមតែសាច់ឆ្កែ នោះទេ អ្នកជំងឺមហារីក ក៏គួរតែជៀសវាងអាហារក្តៅ ខ្លាញ់ ឬសាច់អាំង ដែរ។ ប្រសិនបើអ្នកជំងឺ ញ៉ាំអាហារប្រភេទនេះច្រើនពេក វានឹងផលិតស្លេសកាន់តែច្រើន សម្ពាធឈាមកើនឡើង បណ្តោលឲ្យជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ៕

មតិយោបល់