ព័ត៌មានជាតិ

​សង្ស័យអ្នកបើកងងឹតមុខ! បើករថយន្តរេចង្កូតទៅបុកបង្គោលភ្លើងក្រឡាប់ផ្ងារជើង នៅផ្លូវហាន់ណូយ!

ភ្នំពេញៈ រថយន្តRAV4 មួយគ្រឿងក្រឡាប់ផ្ងាជើងនៅកណ្តាលផ្លូវ សង្ស័យអ្នកបើកមិនស្រួលខ្លួន(ងងឹតមុខ)សំណាងល្អអ្នកបើកបររងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវភ្នំពេញ ហាន់ណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកបើកបរមិនស្គាល់ឈ្មោះទេគ្រាន់តែដឹងថាភេទប្រុស អាយុជាង៦០ឆ្នាំ បើកបររថយន្តមួយគ្រឿងម៉ាកRA4 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2T3543។

អ្នកឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយ១គ្រឿងម៉ាកRA4 បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតទៅបុកនៅបង្គោលភ្លើងហើយក៏ក្រឡាប់ផ្ងារជើងតែម្តង ប៉ុន្តែសំណាងល្អអ្នកបើកបររងរបួសស្រាលចំណែករថយន្តខូខាតយ៉ាងដំណំ។
​ប្រភពពីលោក​អ៊ំម្នាក់ដែលសុំមិនបញ្ចេញឈ្មោះមានអាយុជាង៦០ឆ្នាំ ដែលជាអ្នកបើកបរបានឲ្យដឹងថារូបគាត់បានបើករថយន្តមកពីផ្សារអូឡាំពិក មកពីទិញថ្នាំលេបព្រោះគាត់មិនស្រួលខ្លួនលុះមកដ់ចំណុចកើតហេតុស្រាប់តែគាត់ងងឹតមុខធ្វើឲ្យរថយន្តគាត់ទៅបុកនិងបង្គោលភ្លើងក្រឡាប់តែម្តង។

ក្រោយកើតហេតុក៏មាននគរបាលចរាចរណ៍ខណ្ឌសែនសុខចុះមកដល់កន្លែងកើតហេតុហើយដោយសារតែរថយន្តខាងលើបុកនិងបង្គោលភ្លើងរដ្ឋទើបទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញចុះវាស់វែងនិងស្ទួចរថយន្តបង្កខាងលើទៅរក្សារទុកនៅការិយាល័យនគរបាលជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕


មតិយោបល់