ព័ត៌មានជាតិ

រថយន្តឡិចស៊ីស ពន្លះជាមួយម៉ូតូលែត របួសធ្ងន់ស្រាល៣នាក់

កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួសស្រីចំនួន៣នាក់ កាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងមុខមន្ទីរកាកបាទក្រហម ខេត្តកណ្ដាល ផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ករណីនេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក SUZUKI LETS ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1S-9014 (គ្មានមួកសុវត្ថិភាពនិងគ្មានកញ្ចក់) អ្នកបើកបរម៉ូតូឈ្មោះ ផាត សុខកែន ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ) និងអ្នករួមដំណើរ២នាក់ទៀត ទី១.ឈ្មោះយឹម ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល
(រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត) ២.ឈ្មោះឡាយ ស្រីគា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសស្រាលត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត) ​ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេងក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក LEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-9858 អ្នកបើកបរឈ្មោះ ZHENG JIANZONG អាយុ៣៥ឆ្នាំ (ជនជាតិចិន) នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ រីឯរថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូ មករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការតាមនិតិវិធី។

ចំណែកមូលហេតុ បណ្តាលមកពីអ្នកបើកបរ​ម៉ូតូម៉ាក SUZUKI LETS ពាក់ស្លាកលេខ កណ្ដាល 1S-9014 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបររថយន្ត
LEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-9858 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

មតិយោបល់