ព័ត៌មានជាតិ

ខឹងម្តាយស្តីបន្ទោសរឿងឈ្លោះគ្នាជាមួយប្អូន! ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ចងកសម្លាប់ខ្លួន

តាកែវៈ កាលពីចន្លោះម៉ោង១១ ទៅម៉ោង១១និង៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅផ្ទះឈ្មោះ ជ័យ សុវណ្ណារិទ្ធិ ប្រពន្ធឈ្មោះ ព្រំ គឹមហេង រស់នៅភូមិតាប្រឹម ឃុំសំបួរ ស្រុកទ្រាំង​ ខេត្តតាកែវ។

សពឈ្មោះ ជ្រិន សុភា ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះកើតហេតុ។

ចំណែកមូលហេតុ ដោយមុនពេលកើតហេតុឈ្មោះ ជ្រិន សុភា បានឈ្លោះគ្នាជាមួយប្អូនប្រុស ម្តាយក៏ស្តីបន្តោសរួចក៏ចេញទៅរកចំបើងគោ ដោយឲ្យកូនទាំង២នៅផ្ទះ ត្រឡប់មកវិញទើបដឹងថាកូនចងកនឹងខ្សែភ្លើងស្លាប់នៅលើផ្ទះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវសន្និដ្ឋានថា ឈ្មោះ ជ្រិន សុភា ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់