ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ២និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅ រោងចក្រ GCS ផ្លូវបេងតុងទួលពង្រ ក្រុមទី៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមរបាយការណ៍បានឲ្យដឹងថា មា្ចស់ទីតាំងឈ្មោះ យឹម រ៉ាដា ជនជាតិខែ្មរ ភេទប្រុស អាយុ៤៩ឆ្នាំ ជានាយក ក្រុមហ៊ុន , មានសំណង់ ថ្មប្រក់សង័្កសី បានបណ្តាល ឲ្យខូច ខាតសម្ភារៈ ៖ ឆេះ ឃ្លាំង សាងសង់ ពី បេ តុង ប្រក់ ស័ង្កសី ទំហំ ៣២មX៧០ម អស់ ចំនួន ០១ឃ្លាំង ឆេះ រថយន្ត ដឹក ទំនិញ ចំណុះ ៣.៥តោន ចំនួន ០១គ្រឿង , រថយន្ត ដឹក ទំនិញ ចំណុះ ១.៥តោន ចំនួន ០១គ្រឿង, ឆេះ ម៉ូតូ កង់បីដឹក ទំនិញ ចំនួន ០២គ្រឿង, ឆេះ ម៉ូតូ ចំនួន ០៤គ្រឿង, ឆេះ គ្រឿង បរិក្ខារ អគ្គិសនី -ម្នាង សិលា-ដែក គ្រោង ជញ្ជាំង ពិដាន សរុប ជា ទឹក ប្រាក់ អស់ ប្រហែល ចំនួន ១,២ លាន ដុល្លារ អាមេរិក តែមិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់ទេ ។ ចំពោះមូលហេតុ គឺបណ្តាលមកពី ឆ្លង ចរន្ត អគ្គិសនី ។
តាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យ ចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤០ឡាន ស្មើនឹង ៥៦០ម៉ែត្រគូប ។ ក្នុងនោះ រថយន្តក្រសួងមហាផៃ្ទ: ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៩ឡាន សើ្មនឹង ៣៦ម៉ែត្រគូប, រថយន្តង៧០: ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១០ឡាន សើ្មនឹង ៤០ម៉ែត្រគូប, រថយន្តអាវុធហត្ថ:ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២១ឡាន សើ្មនឹង ៨៤ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ: ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០៦ឡាន សើ្មនឹង ២៤ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជា: ចំនួន ០១គ្រឿង ប្រើប្រាសើទឹកអស់ចំនួន០៥ឡាន សើ្មនឹង ២០ម៉ែត្រគូប។
ករណីខាងលើនេះ សមត្ថកិច្ចបានពន្លត់ចប់នៅ វេលា ម៉ោង ១០:០០ នាទីព្រឹក ៕
មតិយោបល់