រតនគិរីៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ មានមានករណីក្របីវ័ធចំក្មេងស្រីម្នាក់ បណ្តាលឲ្យធ្លាយពោះវៀនចេញក្រៅ របួសធ្ងន់ នៅចំណុច ចំការអូគីស ភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សីង សល់ ភេទស្រី អាយុ១២ឆ្នាំ ជនជាតិកាវែត មានទីលំនៅភូមិកើតហេតុខាងលើ។
មូលហេតុជនរងគ្រោះទៅឃ្វៀលក្របី ដោយគ្មានការប្រុងប្រយ័ត្ន ក៏ត្រូវក្របីវ័ធ ចំពោះធ្លាយពោះវៀនចេញរបួសធ្ងន់តែម្តង។
បច្ចុប្បន្ន ជនរងគ្រោះត្រូវឪពុកម្តាយយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពវើនសៃ ៕
មតិយោបល់