ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពឆ្កឹះទ្វាររថយន្តលួចយកទ្រព្យសម្បត្តិនៅកោះពេជ្រអាគារអាយ ត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានធ្វើការឃាត់ខ្លូនបុរសម្នាក់ ក្រោយពីរូបគេធ្វើសកម្មភាពឆ្កឹះទ្វាររថយន្តមួយគ្រឿង ក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិនៅក្នុងកោះពេជ្រ។

ការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ខាងលើនេះដែរ បានធ្វើឡើងម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅខាងងមុខអគារ I (អាយ)កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ខាងលើមានឈ្មោះ ដួង វណ្ណធី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលខ ១១០E៤ ផ្លូវ១៨២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ពេលដែលបុរស ជាជនសង្ស័យម្នាក់ខាងលើកំពុងតែឆ្កឹះទ្វាររថយន្តម៉ាករ៉េវហ្វ័រ មួយគ្រឿងនៅចំណុចខាងលើ ដែលម្ចាស់ចតទុកចោល ដើម្បីលួចយកទ្រព្យសម្បត្តិខាងក្នុងនោះ ក៏ស្រាប់តែកម្លាំងសន្តិសុខបានឃើញនិងចាប់តែម្តង។

ភ្លាមនោះ បុរសជាជនសង្ស័យម្នាក់ខាងលើ ក៏ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅកានអធិការនគរខណ្ឌចម្ការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់