Post News Media ព័ត៌មានជាតិ ប្តីចុងកំណាច ...

ប្តីចុងកំណាច ផ្ទុះហិង្សារវាយប្រពន្ធនិងកូនហើយ ថែមទាំងបណ្តេញចេញពីផ្ទះទៀត!

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពវាយទៅលើប្រពន្ធនិងកូន ថែមទាំងបណ្តេញចេញពីផ្ទះថែមទៀត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យមានឈ្មោះ រ៉េន រាង ភេទប្រុស អាយុ៤៨ឆ្នាំ ជាប្តីចុង។

តាមពាក្យបណ្តឹងជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យខាងលើ ធ្លាប់ប៉ុនប៉ងរំលោភមកលើកូនស្រីគាត់២ដង និងរំលោភបានសម្រេចចំនួន១ដង ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចាត់ការតាមច្បាប់បន្តទៀត៕

Loading...