ប្រធានគ្រប់គ្រងក្រុមហ៊ុន PayPal លោក David Marcus បានសម្រេចចិត្តលាឈប់ពីក្រុមហ៊ុន និងទៅបម្រើការងារនៅ Facebook វិញ។ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider។
លោក David Marcus បានសរសេរនៅលើ Facebook របស់លោកថា មូលហេតុដែលចាកចេញពី PayPal ដោយសារតែលោកគិតថា ការងារនៅក្នុងទីនេះ(PayPal) មិនមែនជាមុខតំណែងដ៏ល្អ។
តាមសេចក្ដីប្រកាស លោក David Marcus នឹងត្រូវចូលកាន់តំណែងជាប្រធាន Facebook Messenger ដូច្នេះមានន័យថា Facebook នឹងពង្រីកឥទ្ធិពលកម្មវិធី Facebook Messenger ខណៈពេលដែល WhatsApp មានចំនួនអ្នកប្រើច្រើនជាង ៥០០លាននាក់ នៅជុំវិញពិភពលោក៕
https://i1272.photobucket.com/albums/y389/domneng/3D/davidmarcus_zps41c3f793.jpg
មតិយោបល់