ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ឡង់គ្រឺស័រគ្មានស្លាកលេខ បុកម៉ូតូសង់កូរ៉េកំពុងឆ្លងផ្លូវ ស្លាប់បុរសម្នាក់..

កំពង់ចាម: កាលពីវេលាម៉ោង៦ និង០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រាវងរថយន្តម៉ាក ឡង់គ្រឺស័រ បានបុកជាមួយម៉ូតូសង់កូរ៉េ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ លើកំណាត់ផ្លូវជាតិលេខ៧ ចំណុចមុខផ្ទះឈ្មោះ ខេន សុខន ភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ដម៉ាកឡង់គ្រឺស័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សឿន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើកបរក្នុងទិសដៅពីលិចទៅកើត ហើយបានបុកជាមួយនិងម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ទ-៤៩៤១ ភព១ បើកបរដោយឈ្មោះ ខេន សុខន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំ
នៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅស្របទិសគ្នាហើយបត់ឆ្វេងកាត់មុខរថយន្ត ខ្វះការប្រុងប្រយ័ត្ន ទើបរថយន្តជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យស្រុកព្រៃឈរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់