ព័ត៌មានជាតិ

ក្របួចចោរកាច់សោរកម៉ូតូបានម្នាក់ និងម្នាក់រត់រួច

ភ្នំពេញ: ជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាច់សោរកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចក្របួចបានម្នាក់ និងម្នាក់ទៀតរត់រួចកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីប្រជាពលរដ្ឋបាននិយាយាថា នៅមុនកើតហេតុជនសង្ស័យជិះម៉ូតូសង់សេ១២៥ ស៊េរី០១៥ មួយគ្រឿងស្លាកលេខ 1T-3044 ចូលក្នុងផ្ទះជួល ហើយបានធ្វើសកម្មភាពកាច់សោរកម៉ូតូមួយគ្រឿងមិនបានសម្រេច ត្រូវប្រពលរដ្ឋឃើញទាន់ពេលវេលា ក៏នាំគ្នាដេញចាប់ម្នាក់ និងម្នាក់រត់រួច៕

មតិយោបល់