ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូសុខៗ ស្រាប់តែដួល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

តាកែវ: នៅវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ២ ចន្លោះបង្គោលម៉ែត្រ ៣៣-៣៤ ត្រង់ចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូ១គ្រឿង ជិះដួលខ្លួនឯង។

ម៉ូតូម៉ាក ហុងដា ស៊ូម័រ អិច ពណ៌ខ្មៅ លាយខៀរ ស្លាកលេខ ភ្នំពេញ 1DE-722 ធ្វើដំណើរពីទិសខាងជើង បើកបរដោយឈ្មោះ ទិត្យ ជីវ័ន្ត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (មិនមានមួកសុវត្ថិភាព) បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់