មនុស្សគ្រប់រូបប្រាដកជាដឹងពីរបៀបថែរក្សាខ្លួនប្រាណឲ្យបានស្អាតរួចហើយ ប៉ុន្តែចំពោះបញ្ហាតំបន់ឯកជនវិញ មនុស្សស្រីភាគច្រើនតែងតែខ្មាស់អៀនមិនហ៊ាននិយាយចេញឡើយ។ អាការៈកន្ទួលរមាស់, ហៀរទឹករងៃខុសធម្មតា…ជារោគសញ្ញាដែលអ្នកគួរយកចិត្តទុកដាក់។
ដូច្នេះហើយ ការស្វែងយល់ពីរបៀបធ្វើអនាម័យទ្វារមាសជាចំណេះដឹងដ៏សំខាន់មួយដែលអ្នករាល់គ្នាគួរតែដឹង។
១. ប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតតំបន់ឯកជន
ទ្វារមាសអាចរក្សាខ្លួនឯងដោយបញ្ចេញទឹកពណ៌ស ឬពណ៌លឿង ដើម្បីកម្ចាត់មេរោគ។ សម្រាប់ការប្រើសាប៊ូដែលមានក្លិនធ្ងន់ ឬទឹកលាងសម្អាតមួយចំនួនអាចផ្តល់ភាពរំខានដល់ប្រព័ន្ធមួយនេះ។ ហេតុនេះអ្នកគួរតែប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតពេញទាំងផ្នែកខាងក្រៅ, បបូរ និងទ្វារមាស។
២. ប្រើខោក្នុងធ្វើពីកប្បាស
នៅពេលអ្នកទិញខោក្នុង គួរជ្រើសខោធ្វើពីកប្បាសសុទ្ធ ព្រោះវាមិនប៉ះពាល់ដល់ស្បែករបស់អ្នក។ ចរាចរខ្យល់ចេញចូលអាចជួយរក្សាសម្ងួតផ្នែកខាងក្រៅនៃទ្វារមាសរបស់អ្នក។
៣. ជៀសវាងការប្រើទឹកថ្នាំ ឬស្ព្រាយបាញ់
មនុស្សស្រីជាច្រើនជ្រើសយកជម្រើសប្រើទឹកថ្នាំបាញ់លាងសម្អាតទ្វារមាស។ ការបាញ់ស្រ្ពាយចូលទៅក្នុងទ្វារមាសធ្វើឲ្យអ្នកមានអារម្មណ៏ល្អមែន តែតាមពិតវាបង្កើនបាក់តេរីមិនល្អនៅក្នុងតំបន់ឯកជនរបស់អ្នកកាន់តែច្រើន។
៤. នោមភ្លាមក្រោយពេលរួមភេទ
ពេលដែលអ្នករួមភេទ បាក់តេរីអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំថា ការនោមជារឿងមួយធ្វើឲ្យមានសុខភាពល្អក្រោយពេលបង្កាត់ភ្លើងស្នេហ៏រួច ព្រោះវាអាចជួយអ្នកគេចផុតពីការឆ្លងមេរោគ។ ក្រោយពេលរួមភេទរួច អ្នកគួរផឹកទឹកឲ្យបានច្រើន។
៥. ផ្លាស់ប្តូរសំឡីអនាម័យឲ្យបានញឹកញាប់
ឧស្សាហ៏ផ្លាស់ប្តូរសំឡីអនាម័យក្នុងរយៈពេលខ្លី ដើម្បីជៀសវាងពីការឆ្លងមេរោគ។ អ្នកគួរតែផ្លាស់ប្តូរសំឡីអនាម័យរៀងរាល់ ៤ម៉ោងម្តង ដើម្បីកម្ចាត់បាក់តេរីចេញឲ្យឆ្ងាយ។
៦. ប្រឹក្សាជាមួយវេជ្ជបណ្ឌិត នៅពេលទ្វារមាសបញ្ចេញទឹកក្លិនមិនល្អ
នៅពេលទ្វារមាសធំក្លិនអាក្រក់មិនព្រមបាត់ ត្រូវប្រញាប់ទៅប្រឹក្សាមួយអ្នកជំនាញភ្លាម ជាពិសេសកុំបាញ់ទឹកអប់ដើម្បីបំបាត់ក្លិនទ្វារមាស។
៧. ព្យាយាមរក្សាសម្ងួតឲ្យទ្វារមាស
ប្រសិនបើអ្នកលាងសម្អាត ហើយទុកវាឲ្យនៅសើម បាក់តេរីនឹងបណ្តុំកាន់តែច្រើនឡើងនៅក្នុងជាតិសំណើមត្រង់កន្លែងងងឹត។ ចំណុចនេះបណ្តាលឲ្យចេញកន្ទួលរមាស់ និងឆ្លងមេរោគ។ ហេតុនេះអ្នកគួរតែជូតសម្អាតទ្វារមាសថ្នមៗ ក្រោយពេលលាងសម្អាត បន្ទាប់មកស្លៀកខោក្នុងតែម្យ៉ាងគត់។
៨. ទឹកដោះគោជូរ
ទឹកដោះគោជូរមានផ្ទុកបាក់តេរីដែលជំនួយដល់សុខភាពជាច្រើន។ កាតទទួលទានទឹកដោះគោជូរបានទៀងទាត់អាចជួយរក្សាការពារទ្វារមាសឲ្យរួចផុតពីការឆ្លងមេរោគផ្សេងៗបាន៕
មតិយោបល់