ព័ត៌មានជាតិ

កម្មកររោងចក្រជីម លី ចំនួន២៤០០នាក់ កំពុងបិទផ្លូវជាតិលេខ៤ហើយ

ភ្នំពេញ: កម្មករប្រមាណ២៤០០នាក់ អតីតបម្រើការងាររោងចក្រ កាត់ដេរជីម លី ក្រោយពី រោងចក្របិទ ផ្អាកដំណើរការ កម្មករទមទាររក ប្រាក់អត្ថប្រយោជន៍ ប្រាក់បំណាច់ឆ្នាំ គ្មានដំណោះស្រាយ ច្រើនថ្ងៃមកហើយ នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា នេះកម្មករប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ៤ មុខបញ្ជាការដ្ឋានកងទ័ព ជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

ចរាចរណ៍ឆ្លងកាត់ ត្រូវបានកាត់ផ្តាច់ហើយ មិនអាចធ្វើដំណើរឆ្លងកាត់បានទេ ។

រោងចក្រកាត់ដេរ យុីហោ ជីម លី ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ក្រោយពីកម្មករទាមទារលុយបំណាច់ឆ្នាំ លុយអត្ថប្រយោជន៍ផ្សេងៗ ច្រើនថ្ងៃមកហើយ តែមិនទាន់បានសម្រេច ទើបនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្មករប្រមាណ២៤០០នាក់ នាំគ្នាបិទផ្លូវជាតិលេខ៤៕

មតិយោបល់