ព័ត៌មានជាតិ

សាហាវណាស់! ផ្ទុះហិង្សារគប់ចាន គប់ឆ្នាំងខ្ទេច រួចនិយាយថា« យប់នេះមិនឲ្យរួចខ្លួនទេ អញនិងសម្លាប់»..

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីហិង្សាដោយចេតនា វាយគប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្ទះជនរងគ្រោះភូមិខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ចក់ ឡាង ហៅជាតិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភារ:ចាប់យកបានរួមមាន អំបែងចានមួយចំនួន, ឆ្នាំងក្រពឹតចំនួន១, ដំបងគល់ឫស្សី១កំណាត់ និងបណ្តាលឲ្យជនរងគ្រោះគ្រេចជើងខាងស្តាំ បែកចាន១ចំនួន ក្រពឹតឆ្នាំងចំ១ និងរបួសជើងគោខាងមុខ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងនៅលើផ្ទះឲ្យកូនបៅ ជនសង្ស័យមកដល់ស្រាប់តែជនសង្ស័យមកដល់ចូលខាងក្រោមផ្ទះ ហើយបានយកចាននៅគ្រែបោកទៅដី និងយកឆ្នាំងបាយបោកចោលទៀត ហើយនិយាយថាយប់នេះមិនឲ្យរួចខ្លួនទេ អញនិងសម្លាប់ និយាយហើយក៏ធាក់ជនរងគ្រោះចំនួន៥ជើង ត្រូវចំភ្លៅខាងស្តាំ បណ្តាលឲ្យគ្រេចផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់