ភ្នំពេញ: នៅព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៧ នេះលោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្ត្រ ហៅ ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈអស់មួយជីវិត ក្រោមបទចោទប្រកាន់ ឃាតកម្មគិតទុកជាមុន លើជនរងគ្រោះជាសង្សារឈ្មោះ អាង វណ្ណា ហៅ លីលី ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេយីហោ «ហេងហេង» ដែលបានប្រព្រឹត្តកាលពីយប់ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៦ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “អូយេស” យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងសវនាការនាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៧ កន្លងទៅ ជនជាប់ចោទមានឈ្មោះ ចាន់ សុភ័ក្ត្រ ហៅ ពៅ បានសារភាពថា ខ្លួនពិតជាបានច្របាច់ក សម្លាប់នារីរងគ្រោះជាសង្សារពិតប្រាកដមែន ព្រោះតែប្រចណ្ឌ ថានាងមានសង្សារថ្មី ក្បត់ចិត្តខ្លួន ៕
https://youtu.be/5FBx27gx3xw
មតិយោបល់