ព័ត៌មានជាតិ

ប្រជាពលរដ្ឋសំណូមពរដល់មន្ទីរសារធារណៈការខេត្តស្ទឹងត្រែង មេត្តាជួយពិនិត្យមើលផ្លូវមួយខ្សែនេះផង!

ស្ទឹងត្រែង: បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែ បានផ្ទុះការសូមណូមពរ ដល់មន្ទីរសារធារណ:ការខេត្តស្ទឹងត្រែង សូមជួយពិនិត្យមើលផ្លូវមួយខ្សែដែលកំពុងជួបការលំបាកយ៉ាងខ្លាំងមួយនេះផង ។

ជាក់ស្តែង ផ្លូវមួយខ្សែដែលរងការខូចខាតនេះ មានចម្ងាយពីទីរួមខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ស្រុកសៀមប៉ាង ប្រមាណជាង១០០គីឡូម៉ែត្រ ប៉ុន្តែផ្លូវនេះ បានរងការខូចខាតប្រហែល៥០គីឡូម៉ែត្រទៅហើយ ពោលគឺពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ព្រោះមានល្បាប់ភក់ រអិល ស្អិតជាប់នឹងរថយន្ត និងម៉ូតូ ស្ទើរតែមិនអាចទៅមុខរួច ជាក់ស្តែងដូចក្នុងរូបភាពដែលបានបង្ហាញខាងក្រោម។

ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋ បានសូមណូមពរដល់មន្ទីរសារធារណ:ការខេត្តស្ទឹងត្រែង សូមមេត្តាជួយពិនិត្យមើលផ្លូវទាំងនេះផង ដើម្បីឲ្យពួកគាត់ងាយស្រួលធ្វើដំណើរទៅមក ក៏ដូចជាងាយស្រួលក្នុងការដឹកជញ្ជូនសម្ភារ:និងរបស់របរ ផ្សេងៗតាមតម្រូវការផង៕

មតិយោបល់