ព័ត៌មានជាតិ

​បុរសម្នាក់ស្លាប់ទាំងព្រឹក សង្ស័យរថយន្តធន់ធំបើកកៀរ នៅផ្លូវជាតិលេខ៣!

​ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង​៦​ព្រឹក ថ្ងៃទី​១៧ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់គីឡូម៉េត្រលេខ៣១ លើផ្លូវជាតិលេខ៣ ក្នុងភូមិតាឡឹក​ ឃុំត្រពាំវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើដែលមានឈ្មោះ ទិត្យ បាន អាយុប្រហែល៣០ឆ្នាំ មានទីលំនៅ ខេត្តតាកែវ ធ្វើ​ដំណើរដោយម៉ូតូមួយគ្រឿងម៉ាក NEX ពណ៌ស ពាក់ស្លាកលេខ តាកែវ​ 1N 7349 ជិះក្នុងទិសដៅពីត្បូងទៅជើងក្នុងគោលបំណងទៅធ្វើ​ការតែអកុសលមកដល់ចំណុចកើតហេតុមិនដិងជាយ៉ាងមិចទើបត្រូវដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

តាមមតិភាគច្រើនក្នុងការសង្ស័យសន្និដ្ឋានថាប្រហែលមកពីរថយន្តបើកកៀរទើបបណ្តាលឲ្យដួលបែបនេះ ប៉ុន្តែគ្មាននរណាស្គាល់ភិនភាគនៃរថយន្តឡើយ។
ក្រោយពេលកើតហេតុទើបបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចនិងសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងកោសល្យវិច័យ រួចទើបទាក់ទងទៅសាច់ញាតិដើម្បីមកទទួលយកទៅធ្វើរបុណ្យតាមប្រពៃណី​៕

មតិយោបល់