ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាទៅលើបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាដោយកាំបិតតាំងតោ កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១តុលាឆ្នាំ២០១៧ ស្ថិតនៅផ្លូវរថភ្លើងភូមិចុងខ្សាច់សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ សេត ពករិទ្ធ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅផ្ទះជួលភូមិចុងខ្សាច់សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះមាន ឈ្មោះ គី គីម អាយុ៤៣ឆ្នាំភេទប្រុស មុខរបរសំលាងកាំបិត ស្នាក់នៅផ្ទះជួលផ្លូវ២០៧ ក្រុម១៥ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីកន្លែងកើត ហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកសំលាងកាំបិតនៅក្បែរកន្លែងកើតហេតុខាងលើ ខណ:នោះជនសង្ស័យបានដើរចេញពីទៅចាប់ទាញកាំបិតពីជនរងគ្រោះ ដែលកំពុងសំលាងកាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិត ពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យព្រកេតុមាលា ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បញ្ជូនបន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់