ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ក្នុងនោះមានម្នាក់ជាប្អូនថ្លៃរបស់អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងជាង១០នាក់ទៀតជាអ្នកប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងខារ៉ាអូខេ «PRO» ។
ការបង្ក្រាបនេះធ្វើឡើងនៅម៉ោងប្រមាណជា៦យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងខារ៉ាអូខេ «PRO» ដែលមានទីតាំងនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
២នាក់ដែលពាក់ពន្ធ័នឹងករណីជួញដូរថ្នាំញៀន ទី១ឈ្មោះ ទុំ ចន្ទ័ជស្តា ហៅអាត្រង៉ោល ភេទប្រុស អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ សឿន ម៉ាប់ ហៅអាភស្ត័ ហៅកង្កែប ភេទប្រុស អាយុ៣៣ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ២លើក)។ ចំណែកជាង១០នាក់ទៀតសុទ្ធតែជាអ្នកប្រើប្រាស់ជាក់ស្តែង។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទខេតាមីន៣០គ្រាប់ និងម៉េតំហ្វេតាមីនICE ១៨កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលការ ចាត់ការតាមច្បាប់ និងជាង១០នាក់ ត្រូវបានសមត្ថកិច្ចឲ្យក្រុមគ្រួសារធ្វើកិច្ចសន្យា និងធានាយកទៅផ្ទះវិញ ខ្លះទៀតត្រូវសមត្ថកិច្ចប្រគល់ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យកទៅធ្វើការអប់រំ៕
មតិយោបល់