ព្រះសីហនុៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកទំនិញមួយគ្រឿង បើកបុកម៉ូតូសេ១២៥ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៥០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវបុរីកម្មករ (សេតេ) ជិតផ្ទះសំណាក់គឹម ចន្ថា២ ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
គ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កឡើងដោយរថយន្តដឹកទំនិញមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4685 មានទិសដៅពីកែងរ៉ា ឆ្ពោះទៅ ផ្សារលើ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-0067 ដែលមានទិសដៅស្របគ្នា ចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់យ៉ាងរន្ធត់តែម្តង ។ ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការបន្ត៕
មតិយោបល់