ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ផាន ឌីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាប្រហែលម៉ោង២ រំលងអធ្រាត្រ ហើយឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាប្រហែលម៉ោង ១១។
ជនសង្ស័យខាងលើត្រូវបាន ម្ចាស់ផ្ទះ រួមជាមួយនិងសន្តិសុខណាហ្គាវើល ចាប់បញ្ជូនឲ្យមក មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ។
វត្ថុតាងចាប់យកបានរួមមាន៖
១- ម៉ូតូ Honda Click ពណ៌សលាយឈាមជ្រូក ស្លាកលេខ 1AK- 1516 (ប្រគល់ជូនជនរងគ្រោះ) ។
២- Ipad ចំនួន០១គ្រឿង ពណ៌ស (ប្រគល់ជូនជនរងគ្រោះ) ។
៣- ទូរសព្ទដៃ០១គ្រឿង ម៉ាក ណូគា ពណ៌ខៀវ (ប្រគល់ជូនជនរងគ្រោះ) ។
៤- ទូរសព្ទដៃ០១គ្រឿង ម៉ាក អាយហ្វូនហ្វាយ ។
៥- ខ្សែក លោហៈធាតុ ពណ៌ទង់ដែង ។
តាមពាក្យបណ្តឹងឈ្មោះ ណាង វុទ្ធី ភេទប្រុស អាយុ៣២ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ២១(បេតុង)
ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមចំលើយសារភាពរបស់ជនសង្ស័យ គឺគេពិតជាបានលួចពិតប្រាកដមែន បន្ទាប់មកសម្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
មតិយោបល់