ព័ត៌មានជាតិ

ប្រទះឃើញ​បុរស​រើស​អេតចាយ​ម្នាក់​ដេក​ស្លាប់​នៅ​ចិញ្ចើមផ្លូវ​

ភ្នំពេញ ៖ បុរស​ប្រកប​របរ​រើស​អេតចាយ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី រំលង​អាធ្រា​ត្រ​ឈានចូល ថ្ងៃទី ២៥ កក្កដា ២០១៤ នៅ​ចំណុច​ផ្លូវ​១៦០ ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ ។​

​បុរស​ខាងលើ​មានឈ្មោះ សុ រ៉ាវី អាយុ​២៧​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើ ។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ឱ្យដឹងថា បុរស​ខាងលើ​មាន​អា​ការៈឈឺ​ពីរ​បី​ថ្ងៃ​មក ហើយ​និង​មិន​ឃើញ​ចេញ​រើស​អេតចាយ​ពីរ​បី​ថ្ងៃ​មក​ហើយ​ដែរ ទើបតែ​ថ្ងៃនេះ​ក៏​ប្រទះឃើញ​ស្លាប់​តែ​ម្តង ៕
2014-07-25_102343

មតិយោបល់