ព័ត៌មានជាតិ

សង្វេគណាស់ !!! លោកគ្រូបង្រៀនម្នាក់ ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង!

កណ្តាល: មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ដោយ លោកគ្រូបង្រៀនម្នាក់ ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង ចំណែករថយន្តបានគេចខ្លួនបាត់ កាលពីវេលាម៉ោង៨និង២៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នៅចំណុចផ្លូវលេខ២១ ស្ថិតនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ​ខេត្តកណ្តាល ។

ករណីនេះ កើតឡើងដោយមានរថយន្តមួយគ្រឿង បានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1A-3051 បើកបរដោយឈ្មោះ មៃ ប៊ន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបានបើករថយន្តរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយបើតាមការសន្និដ្ឋាន ករណីនេះបង្កឡើងដោយអ្នកបើករថយន្តប្រភេទទេសចរណ៍ បើកបរក្នុងល្បឿនលឿន(ត្រង់ចំណុចផ្លូវកោង) ខ្វះការប្រុងប្រយ័ត្ន ទើបបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

មតិយោបល់