កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូមួយគ្រឿង ជិះក្នុងស្ថានភាពស្រវឹង រេចង្កូតបុកខឿនសួនច្បារ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៩និង៥៣នាទីយប់ ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ នៅចំណុចភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
មុនពេលកើតហេតុ ម៉ូតូមួយម៉ាក HONDA DRERM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-7341 មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ រ៉ាន់ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងម៉ូតូបើកបរមានល្បឿនលឿនក្នុងលក្ខណៈស្រវឹង ក៏បានរេចង្កូតទៅបុកនិងឃឿនសួនច្បារចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងហេតុ។
ចំពោះសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកតាមរថយន្តសាមុយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាទែន យកទៅរក្សាទុកបណ្តោះអាសន្នដើម្បីបន្តនិតិវិធីច្បាប់៕
មតិយោបល់