បាត់ដំបងៈ ថ្ងៃអង្គារ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់៖ ទី១ឈ្មោះ ប៊ុត ប៊ុនមាន មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។ និងទី២ឈ្មោះ ស៊ីម សុជាតិ អាយុ៣០ឆ្នាំ មានទីលំនៅភូមិប្រជាថង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១និង២០នាទីរសៀល កើតឡើងត្រង់ចំណុចក្រុមទី10 ភូមិរំចេក4 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ មឿ ប្រាសាទ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ជនទាំង២នាក់បានខ្ចីម៉ូតូពីជនរងគ្រោះ។
សម្ភារះបាត់បង់រួមមាន៖ ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦។
ករណីខាងលើនេះ កម្លាំងជំនាញនៃអធិការដ្ឋាន កំពុងកសាង សំណុំឯកសារបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់