ព័ត៌មានជាតិ

ករណីជនសង្ស័យឆក់ទូរស័ព្ទដៃ ២នាក់ម្ដាយកូន បានសម្រេច នៅសង្កាត់ផ្សារដេប៉ូទី២

ភ្នំពេញៈ ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ oppo ស្ត្រីពីរនាក់ម្ដាយ និងកូនបានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល
ហេតុការណ៍ករណីឆក់ទូរស័ព្ទខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១និង១០នាទីនៅយប់ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២២១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមកូនរបស់ស្ត្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់ជិះម៉ូតូ ១គ្រឿង ពីរអ្នកម្ដាយកូនធ្វើដំណើរទៅផ្ទះ លុះមកដលចំណុចកើតហេតុក៏លិចមុខជនសង្ស័យមានគ្នា ៤ នាក់ ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអូប៉ូ បានសម្រេចនៅតាមបណ្ដោយផ្លូវ២២១ លក់ឆក់បានសម្រេចរួចជនល្មើសបានម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដេប៉ូទី២ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។

ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការល្បាតនិងពង្រឹងគោលដៅខាងលើផង ដើម្បីជាធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងករណីឆក់ប្រជាពលរដ្ឋសង្កេតឃើញថា មានការកើតឡើងជាញឹកញាប់នៅក្នុងភូមិសាស្ត្រទឹកដីខណ្ឌទួកគោក ពិសេសសង្កាត់ផ្សារដេប៉ូទី ២រាល់បទល្មើសសមត្ថកិច្ច មិនដែលចាប់បានជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឡើយ៕

មតិយោបល់