ព័ត៌មានជាតិ

ព្រះរាជ​ពិធី​ដង្ហែ​និង​តម្កល់​ព្រះ​បរម​អ​ដ្ឋិ​«​ព្រះ​បរម​រតន​កោដ្ឋ​» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១១​ខែកក្កដា​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ឲ្យដឹងថា ព្រះរាជ​ពិធី​ដង្ហែ និង​តម្កល់ ព្រះ​បរម​អដ្ឋិ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​«​ព្រះ​បរម​រតន​កោដ្ឋ​»​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ ២០១៤ ដែល​ព្រះរាជ​ពិធី​បុណ្យ​នេះ​មាន​រយៈពេល ០៣ ថ្ងៃ​គឺ​ចាប់ពី ១០ ដល់ ថ្ងៃទី ១២ ខែកក្កដា ។​

​យោង​តាម​លទ្ធផល នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ កាលពី​ចុងខែ​ឧសភា ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព​សម្តេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី ស្រឹង្គា​រ គង់ សំអុល ឧបនាយក​រដ្ឋ​ម​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​ព្រះរាជវាំង ប្រធាន​គណៈ កម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ រៀបចំ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានឲ្យដឹងថា ក្បួន​ដង្ហែ​ព្រះ​បរម​អ​ដ្ឋិ «​ព្រះ​បរម​រតន​កោដ្ឋ​»​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ សុក្រ ១៥ កើត ខែ​អាសាឍ ឆ្នាំ​មមី ឆ​ស័ក ព​.​ស ២៥៥៨ ត្រូវ​នឹង​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៤ ដោយ​ថ្មើរជើង​ចំណុច​ចាប់ផ្តើម​ពី​ទ្វារ​ជ័យ បត់​ឆ្វេង​តាម​មហាវិថី​សុធា​រស បត់​ឆ្វេង​តាម វិថី​សម្តេចព្រះ​ធម្ម​លិខិត អ៊ុក បត់​ឆ្វេង​តាម​មហាវិថី​ព្រះ​នរោត្តម ព័ទ្ធ​ខាងលិច​វិមានឯករាជ្យ បត់ ឆ្វេង​តាម​មហាវិថី​សម្តេច​ព្រះសីហនុ បត់​ឆ្វេង​តាម​មហាវិថី​សម្តេច​សុធារស និង​ចូល​ព្រះ ឧបោសថរតនារាម តាម​ទ្វារធំ​ខាងកើត ។​

​ពេលវេលា​នៃ​ការ​តម្កល់​ព្រះ​បរម​អដ្ឋិ នៅ​ព្រះវិហារ​ព្រះ​កែវ​មរកត មាន​រយៈ​មួយ​ថ្ងៃ​គឺ​ថ្ងៃ សុក្រ​ទី ១១ ខែកក្កដា ឆ្នាំ ២០១៤ ។ ពេលវេលា​នៃ​ការបញ្ចុះ​ក្នុង​ព្រះ​ចេតិយ​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃ​សៅរ៍ ០១ រោច ខែ​អាសាឍ ត្រូវ​នឹង​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៤ វេលា​ម៉ោង ៦ ព្រឹក តាម កម្មវិធី​សាសនា និង​តាម​ការ​សព្វព្រះរាជហឫទ័យ​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ កាលបរិច្ឆេទ នៃ ព្រះរាជ​ពិធី​បុណ្យ​មាន ៣ ថ្ងៃ ដោយ​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៤ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ពិធី​បង្សុកូល និង​រាប់បាត្រ នៅ​មុខ​ព្រះបរមរាជវាំង ដោយ​ក្រសួង​ធម្មការ និង​សាសនា​ជា​អ្នក ចាត់ចែង​រៀបចំ ។ ថ្ងៃទី ១១ ខែកក្កដា ព្រះរាជ​ពិធី​ដង្ហែ និង​តម្កល់​ព្រះ​បរម​អ​ដ្ឋិ ទីតាំង​នៅ​ព្រះ ចេតិយ នៃ​បរិវេណ​ព្រះវិហារ​ព្រះ​កែវ​មរកត សម្រាប់​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ទៅតាម​ព្រះរាជ ប្បវេណី​ជាតិ និង​ពិធី​សាសនា ។ ក្នុង​រយៈពេល ១ ថ្ងៃ​នៃ​ការ​តម្កល់​ព្រះ​បរម​អដ្ឋិ ព្រឹក ថ្ងៃ យប់ មាន​កម្មវិធី​សាសនា កម្មវិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ កម្មវិធី​បាញ់​កាំ​ជ្រួច និង​មាន​កម្មវិធី​បាញ់​កាំ ភ្លើង​ធំ​នៅពេល​ដង្ហែ និង​បញ្ចុះ​ព្រះ​បរម​អ​ដ្ឋិ ។​

​សម្រាប់​ព្រះរាជ​កម្មវិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ «​ព្រះ​បរម​រតន​កោដ្ឋ​»​នេះ រាជរដ្ឋាភិបាល​បាន បង្កើត​អនុគណៈកម្មការ​ជាច្រើន ដែល​ទាំង​រួមមាន អនុគណៈកម្មការ​រៀប​ចំ​ព្រះ​ចេតិយ​ក្បូន​ដង្ហែ​ព្រះ​បរម​អ​ដ្ឋិ ព្រះ​រាជរថ​សម្រាប់​ដង្ហែ ទឹក អគ្គិសនី ភ្លេង​។​អនុគណៈកម្មការ​ការពា​រ​សន្តិសុខ​របៀបរៀបរយ សណ្តា​ប់ ធ្នាប់​សង្គម ចរាចរ សង្រោះ្គបន្ទាន់ និង​ផ្តល់​កម្លាំង​ចូលរួម​ក្នុង​ក្បួន​ហែ ។ អនុគណៈកម្មការ​ព័ត៌មាន និង​ផ្សព្វផ្សាយ ។ អនុគណៈកម្មការ​បដិសណ្ឋារកិច្ច និង​ពិធីការ ។ អនុគណៈកម្មការ​ពិធីការ សាសនា និង​ព្រះ​រាជប្រពៃណី ។ អនុគណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ជីវភាព ។ អនុគណៈកម្មការ​ចង ក្រង​ឯកសារ និង​បោះពុម្ពផ្សាយ និង​លេខាធិការដ្ឋាន ដែល​មាន​ភារកិច្ច​ជា ច្រើន​ក្នុង​ការគាំទ្រ​ដល់​ព្រះ រាជពិធី​នេះ​៕
https://i1272.photobucket.com/albums/y389/domneng/3D/art144_zps66288645.jpg
​ប្រភព​៖ AKP​

មតិយោបល់