ព័ត៌មានជាតិ

សូមជួយShareប្រុងប្រយត្ន័បងប្អូន! ឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន៥អង្គ ក្នុងនោះមានខ្លះញៀនថ្នាំទៀត..

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាលតាមផ្សារនានា នៅក្នុងរាជធានីភ្នំពេញ ។

ជាលទ្ធផល ព្រះមន្ត្រីសង្ឃសាលារាជធានីភ្នំពេញបានធ្វើការចាប់បានព្រះសង្ឃក្លែងក្លាយចំនួន៥អង្គ ដែលមានមួយចំនួន មានសេពគ្រឿងញៀន ដូចជា៖
១.ឈ្មោះ រដ្ឋ ឈុន អាយុ២០ឆ្នាំ ស្នាក់នៅភូមិក្បាលដំរី ឃុំរោលលើ ស្រុកជីក្រែង ខេត្តសៀមរាប បួសនៅវត្តសាលព្រឹក្ស ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
២.ឈ្មោះ ហឿង ហន អាយុ២៨ឆ្នាំ ស្នាក់នៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បួសនៅវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៣.ឈ្មោះ វណ្ណ វាសនា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បួសនៅវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៤.ឈ្មោះ ផាត តុលា អាយុ២០ឆ្នាំ ស្នាក់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បួសនៅវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៥.ឈ្មោះ គីម លីម៉ន អាយុ១៨ឆ្នាំ ស្នាក់នៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត គង់នៅវត្តនិគ្រោធល័ក្ខ(ជ្រៃហូរព្នៅ) ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នសង្ឃក្លែងក្លាយទាំង៥អង្គខាងលើ ត្រូវបានប្រគល់ទៅឲ្យខាងសាលាខណ្ឌដូនពេញ ចាត់ចែងតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់