គេហទំព័ររដ្ឋាភិបាលជាង ១១២ របស់ប្រទេសឥណ្ឌាត្រូវបានវាយលុកពីសំណាក់ Hacker ក្នុងរយៈពេល ៣ ខែចុងក្រោយ។

បើយោងតាមការឲ្យដឹងពីផ្នែកព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះមាន Hacker ជាច្រើនបានវាយលុកមកលើបណ្ដាគេហទំព័រក្រសួងរបស់រដ្ឋាភិបាល ដែលក្នុងនោះរួមមានទាំងក្រសួងហិរញ្ញាវត្ថុ ក្រសួងការងារ ក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ធន់ធានមនុស្ស ផងដែរ។
គេហទំព័រ BSNL ត្រូវបានវាយលុក ៤ ដងក្នុងមួយខែគឺខែធ្នូ ដោយក្រុម Hacker ឈ្មោះ “H4tr!ck” ចំណែកឯ បណ្ដាគេហទំព័រ ២២ ទៀតត្រូវបានពួក Hacker បំផ្លាញស្ទើរតែទាំងស្រុង។
មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា បច្ចេកវិទ្យាខាងផ្នែកអាយធីនៅប្រទេសឥណ្ឌាគឺខ្លាំងគ្រាន់បើដែរ ប៉ុន្តែសម្រាប់គេហទំព័ររបស់រដ្ឋាភិបាលវិញគឺប្រព័ន្ធការពារទៅលើបណ្ដាញគេហទំព័រ បែបជាខ្សោយ បណ្ដាលឲ្យក្រុម Hacker ធ្វើការវាយលុកបាន៕
មតិយោបល់