មណ្ឌលគិរីៈ សមត្ថកិច្ចបានប្រាប់Post News ថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តមួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវ នៅចំណុចគីទ្បូម៉ែត្រលេខ៦០ ផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី បណ្ដាលឲ្យរងរបួសស្រាលមនុស្ស៨នាក់។
អ្នករបួសរួមមាន៖
១/អ្នកបើកបឈ្មោះ ធិន សៀវលឹន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្ដក្រចេះ របួសស្រាល ។
២/ឈ្មោះ តែ កក្ដដា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្ដបាត់ដំបង រងរបួសស្រាល។
៣/ឈ្មោះ ជិន ពិសី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអូរឫស្សី១ ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្ដក្រចេះ របួសស្រាល។
៤/ឈ្មោះ សៀវ ស៊ីណាត ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិអូរឫស្សី១ ឃុំអូរឬស្សី ខេត្ដក្រចេះ រងរបួសស្រាល។
៥/ឈ្មោះ សឿង ស្រីនុច ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិតាលុក ឃុំបុសលាវ ស្រុកចិត្ដបូរី ខេត្ដក្រចេះ របួសស្រាល ។
៦/ឈ្មោះ តែ ថាវឌី ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិខាងលើ របួសស្រាល ។
៧/ឈ្មោះ លឹម រតនា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិឃុំខាងលើរងរបួសស្រាល ។
៨/ឈ្មោះ ធី ខុម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកចិត្ដបូរី ខេត្ដក្រចេះ របួសស្រាល ៕
មតិយោបល់