ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តធ្លាក់ប្រឡាយ នៅខណ្ឌដង្កោ

ភ្នំពេញ: នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើករថយន្តធ្លាក់ប្រឡាយ ស្ថិតតាមបណ្ដោយផ្លូវស្ដុប៦០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក Luxs RX 300 ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS- 5349 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តតាមបណ្ដោយផ្លូវខាងលើ ស្រាប់តែមកដល់ចំណុចកើតហេតុជ្រុលធ្លាក់ប្រឡាយ បណ្ដាលឲ្យរងការខូចតែម្ដង។

មូលហេតុ៖ សង្ស័យស្រវឹងស្រា។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឃើញថា មិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ស្ទូចទៅធ្វើការជួសជុលខ្លួឯង ចំពោះអ្នកបើកបរមិនមានរងរបួសអ្វីឡើយ៕

មតិយោបល់