ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក ជ្រុលទៅបុក​បង្កាន់​ដៃ​ស្ពាន​អាកាស​៧មករា ​របួស​ធ្ងន់ដេកស្តូក​

ភ្នំពេញៈ បុរសម្នាក់ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​មួយ​គ្រឿង ​បោះព្រួយយ៉ាង​លឿនដូចហោះ​រួច​ក៏​ចង្កូត​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស​៧មករា​ពេញទំហឹង​ កាល​ពី​វេលាម៉ោង​៩យប់​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​គល់​ស្ពាន​អាកាស​៧មករា​ផ្នែក​ខាង​លិច​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិតក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ ​គេ​ឃើញ​បុរស​ម្នាក់​បើក​បរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CZ-6900។ ដោយ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ និង​ក្នុង​ល្បឿន​យ៉ាង​លឿនដូចហោះ​។ លុះមកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ម៉ូតូ​ខាងលើ​រេចង្កូត​ជ្រុល​ទៅ​បុក​ បង្កាន់​ដៃ​ស្ពាន​អាកាស​៧​មករា​ខាង​លើចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាលឲ្យ​ម៉ូតូ​រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​។ ចំណែកឯ​អ្នកបើកបរ​រងរបួស​បែកក្បាល​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្តសាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​ចំណុច​កើត​ហេតុ​ហើយបានយកម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញនៅ​ពេលក្រោយ​៕

មតិយោបល់