ព័ត៌មានជាតិ

​​គ្រូបង្រៀន​ម្នាក់បែកគំនិត បបួល​បក្ខពួក​​គាស់បង្អួចចូល លួចទ្រព្យសម្បត្តិនៅផ្ទះមន្រ្តីអគ្គិសនី ចុងក្រោយជាប់ខ្នោះ!

​បាត់ដំបងៈ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បានធ្វើការឃាត់ខ្លួនជនសង្ស័យ​២​នាក់ ក្រោយធ្វើសកម្មភាព​គាស់​ប​ង្អួ​ច​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មន្ត្រី​អគ្គិសនី​ម្នាក់ ​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

ជនសង្ស័យ​មាន​ឈ្មោះ ​តាំ ប៊ុ​ន​យិ​ន ​អាយុ​៤៣​ឆ្នាំ ​ជា​គ្រូ​បង្រៀន និង​ម្នាក់​ទៀត​ឈ្មោះ​ ហែម ផានិត ​​អាយុ​២៧​ឆ្នាំ ​​ជា​កម្មករ ​ពួក​គេ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​សង្កាត់​កើតហេតុ​​។ ជន​រង​គ្រោះមាន​ឈ្មោះ ​ដុះ គឹ​ម​អាង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​ជា​បុគ្គលិក​អគ្គិស​​នី រស់នៅ​ភូមិ​សង្កាត់កើត​ហេ​តុ​។
ទ្រព្យសម្បិត្តបាត់បង់ លុយ​អស់​ជិត​១​លាន​រៀល និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត៕

មតិយោបល់