ព័ត៌មានជាតិ

យុវជនម្នាក់តូចចិត្តម្ដាយក្រ គ្មានលុយដណ្ដឹងប្រពន្ធឲ្យ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន

បន្ទាយមានជ័យៈ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ចន្លោះពីម៉ោង ១១និង០០នាទីដល់ម៉ោង ៨និង៣០
នាទីឆ្លងចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានករណីអត្តឃាដ(ចងក)សម្លាប់ខ្លួនឯងដោយឈ្មោះ ហ៊ុយ ហៃ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិប្រិយ៍ ឃុំទ្រាស ស្រុកស្វយចេក ខេត្តបន្ទាយមានជ័យ បានយកខ្សែអង្រឹងពណ៌ខៀវចងកនិងដើមត្រសេក ខាងលិចភូមិចម្ងាយប្រហែល ៥០០ម៉ែត្រ ជើងសាក
សពកម្ពស់ពីដីប្រវែង ២០សង់ទីម៉ែត្រ។

មូលហេតុ៖ ខូចចិត្តខឹងនិងម្តាយក្រគ្មានលុយចូលស្តីដណ្តឹងប្រពន្ធឲ្យ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ និងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបានបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យសាកសពដោយមាន លោកមេភូមិ លោកមេឃុំ គ្រូពេទ្យ ពេលពិនិត្យនៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វី
ពាក់ព័ន្ធនិងករណីឃាដកម្មទេ ហើយគ្រូពេទ្យសន្និដ្ឋានថា សាកសពពិតជាបានធ្វើអត្តឃាដចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។
ក្រោយធ្វើការពិនិត្យរួចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់