តាមប្រភពពីទីភ្នាក់ងារសារព័ត៌មានរបស់ស៊ិនហួរបាននិយាយថាសត្វកណ្តូបចង្រៃបានចេញប្រតិបត្តិការបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋយ៉ាងច្រើនហើយវាកំពុងបានគម្រាមកំហែងដល់ប្រជាជនប្រមាណ 90 ភាគរយនៃប្រជាជនសរុបដែលរស់នៅពឹងផ្អែកដោយការធ្វើកសិកម្ម។
រដ្ឋាភិបាលបានចេញរបាយការណ៍មួយថារដ្ឋត្រូវការថវិការប្រមាណតែជាង 1 លានដុល្លារប៉ុណ្ណោះដើម្បីកំចាត់សត្វល្អិតចង្រៃនេះនៅខណះដែលអង្គការកសិកម្មនិងម្ហូបអាហារពិភពលោកប្រាប់ថាត្រូវការជាង 22 លានដុល្លារនិងប្រមាណ 19 លានដុល្លារទៀតដើម្បីជាជំនួយឧបត្ថម្ភហើយបានបន្ថែមទៀតថាបើគ្មានវិធានការណាមួយនោះទេដីកសិកម្មរបស់ប្រទេសម៉ាដាហ្គាស្កា 1,5 លានហិកតាដែលត្រូវជា 2/3 នៃផ្ទៃដីដាំដុះនឹងត្រូវបានបំផ្លិចបំផ្លាញជាមិនខាន៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/2013-06-04_182653_zps982dbbc1.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/2013-06-04_182718_zps51f7e050.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/2013-06-04_182609_zps45a08d76.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/2013-06-04_182638_zps46061e60.jpg
មតិយោបល់