ព័ត៌មានជាតិ

រថយន្តឡិចស៊ីស វ៉ារថយន្តហ៊ីយ៉ាន់ដាយមិនផុត ធ្លាក់ផ្លូវរងការខូចខាត

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង បានបើកធ្លាក់ផ្លូវ បណ្យាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចព្រំប្រទល់រវាងស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ករណនេះរថយន្តឡិចស៊ីស បានវ៉ារថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង តែមិនផុតក៏ធ្លាក់ផ្លូវតែម្តង សំណាងគ្មានអ្នករងរបួស៕

មតិយោបល់