តាកែវៈ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តកែវ។
សពឈ្មោះ សោម សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ បានផឹកស្រវឹងនិងតូចចិត្តជាមួយប្រពន្ធ ដែលមិននៅរួមរស់ជាមួយគ្នា ទើបយកកន្សែង ពណ៌ក្រហមធ្វើអត្តឃាតចង.កសម្លាប់ខ្លួនជាប់នឹងដែកព្យួរកង្ហារក្នុងតូបកាត់ដេរ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់