ព័ត៌មានជាតិ

ក្រុមក្មេងបង្ហោះម៉ូតូបង្កការរិះគន់ពីមហាជនទូទៅនៅក្នុងបណ្តាញសង្គមពេលនេះត្រូវបានសមត្ថកិច្ចនគរ​បាល​រកឃេីញនិងហៅមកធ្វេីកំណត់ហេតុហេីយ…

បាត់ដំបង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន​និងអ្នកនិ​យម​ ប្រេីប្រាស់បណ្តាញសង្គមជ្រាបថា​ កាលពីថ្ងៃទី​១៧ខែ​ ឧសភាឆ្នាំ២០២៣​ មានរូបភាពជាឃ្លីបវីដេអូ​ បង្ហោះក្នុងបណ្តាញសង្គមពីករណីក្មេងប្រុសចំនួន​០៣នាក់ជិះម៉ូតូបង្ហោះតាមដង​ផ្លូវ​ បង្កឱ្យមានការរិះគន់ពីមហាជនពីគ្រប់មជ្ឈដ្ឋានក្នុងបណ្តាញសង្គម។ឃេីញព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានដាក់បទបញ្ជាដល់អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ធ្វេីការស​ហការជាមួយក្រុមការងារព័ត៌​មាននិងប្រតិ​កម្មរហ័សនៃស្នងការដ្ឋានស្រាវជ្រាវរកក្រុមក្មេងនេះជាបន្ទាន់​ ។នៅរសៀលថ្ងៃទី១៨ខែ​ ឧសភា​ឆ្នាំ២​០២៣​នេះសមត្ថ​កិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ ដែលមានលោកវរសេនី​យ៍ទោ​ យុត​ តុងហូ​ ជាអធិ​ការ​បានរកឃេីញ​ហេីយក្រុមក្មេងទាំង០៣នាក់នេះដែលពួកគេរស់នៅឃុំកំពង់ព្រៀង​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​និងនាំមកធ្វេីការសាកសួរ។ក្រោយសាកសួរពួកគេសុទ្ធតែបានទទួលស្គាល់នូវកំហុស​ ចំពោះសកម្មភា​ព​ដែលសង្គមមិនឱ្យតម្លៃ​ ហេីយបានប្តេជ្ញា​ថាឈប់ប្រព្រឹត្តិនូវសកម្មភាពបែប​នេះបន្តទៀតនិងសូមយុវជនកុំយកគំរូតាមចំពោះសកម្មភាពមិនល្អរបស់ពួកគេ។

មតិយោបល់