កណ្តាលៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ២នាក់ ទី១មានឈ្មោះ ឃឹម សុភក្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីក្រសួងផែនការ ទីលំនៅភូមិសង្កាត់កើតហេតុ។
សម្ភារ:ខូចខាត ៖រានទេវតា១,ទូកញ្ចក់ចំនួន២,ធុងទឹកកកចំនួន ២,ភេសជ្ជៈចំនួន៥កេស និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
និងឈ្មោះសឿន សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅ ភូមិជ្រៃរយោងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ រកស៊ីឡានដឹកដី។ សម្ភារៈខូចខាត៖ បណ្តាលឲ្យ រថយន្ត១គ្រឿងម៉ាកFORD RANGER ពណ៌ស ស៊េរីឆ្នាំ២០១៨ ស្លាកលេខ ភ្នំពេញ2AX-4455 (បែកកញ្ចក់មុខ កំពិតដំបូលនិងគំរបម៉ាស៊ីន)។
ជនសង្ស័យមានឈ្មោះ ឈុន ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យក៖ម៉ូតូ១គ្រឿងម៉ាកDUKE ពណ៌ខ្មៅ លាយស ស្លាកលខភ្នំពេញ1CU-6256 និងឥដ្ឋតាន់ចំនួន៣ដុំ។
នៅមុនពេលកើតហេតុ កាលពីវេលាកើតហេតុ ជនរងគ្រោះទី១កំពុងតែលក់ដូរនៅក្នុងផ្ទះរបស់ខ្លួនស្រាប់តែ ជនសង្ស័យបានជិះម៉ូតូមកឈប់នៅជិតទីនោះក្នុងសភាពបែកថ្នាំ រួចហើយបានដើរកាន់កាំបិតបុ័ងតោ មកបបួលជនរងគ្រោះកាប់គ្នា តែជនរងគ្រោះមិនតបតទេ ក៏ស្រាប់តែជនសង្ស័យ បានយកកាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។
ហើយបានដើរចេញមកដល់ផ្លូវវិញបានឃើញរថយន្តរបស់ជនរងគ្រោះទី២ បើកមកដល់ភ្លាមជនសង្ស័យបានកាន់កាំបិតឈរកាក់មុខហើយ បានកាប់ទៅលើគំរបម៉ាស៊ីនឡាន១កាំបិត និងបានយកដុំឥដ្ឋតាន់គប់ បណ្តាលឲ្យរងកាខូចខាត។
បន្ទាប់មកសមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការឃាត់ ខ្លួនជនល្មើសរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់