បរទេស៖ គ្រូបង្វឹកជនជាតិអ៊ីតាលីលោក Antonio Conte ក្រោយការប្រកាសជាផ្លូវការក្លាយជាគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Spurs មិនទាន់បានមួយថ្ងៃផងនោះកាលពីម្សិលមិញនេះគឺបានចូលទៅធ្វើការហ្វឹកហាត់កូនក្រុមរួចទៅហើយជាលើកដំបូងដើម្បីប្រកួទដ៏សំខាន់មួយ។
ការហ្វឹកហាត់ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញលោក Conte នឹងត្រូវដឹកនាំក្រុមជាលើកដំបូងក្នុងនាមជាគ្រូបង្វឹកប្រកួតប៉ះនឹងក្រុម Vitesse ក្នុងក្របខណ្ឌពានរង្វាន់ Europa League នាយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរឲ្យដឹងដែរថា Spurs បានធ្វើការប្រកាសបណ្តេញលោក Nuno Espirito Santo កាលពីព្រឹកថ្ងៃចន្ទហើយក៏បានប្រកាសវត្តមានរបស់លោក Conte ភ្លាមនៅយប់ថ្ងៃដដែលដែលបានធ្វើឲ្យអ្នកគាំទ្រក្លឹបនិងកីឡាករបានបង្ហាញក្តីរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់បុរសរូបនេះពីព្រោះថាគាត់គឺជាគ្រូបង្វឹកដ៏មានបទពិសោធម្នាក់និងធ្លាប់លើកពានស្ទើរគ្រប់ក្លឹបដែលគាត់ទៅធ្វើការជាមួយគ្នា៕
មតិយោបល់