ព័ត៌មានជាតិ

រថយន្តស្តារិចបុកម៉ូតូបុគ្គលិកអង្គការអេស៊ីអិលកម្ពុជា រងរបួសធ្ងន់!

តាកែវ:​ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅស្របទិសគ្នា នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៨៤-៨៥ ភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

​រថយន្ត​ម៉ាក ស្តារិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ​2AA-4026 (អ្នកបើកបរគេចខ្លួនបាត់)​ដែលបើកបរមកពីទិសខាងកើត លុះមកដល់ចំណុចកើតហតុ ក៏បានបត់ត្រឡប់ក្រោយរួចក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងដែលមកពីខាងក្រោយម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1I-7589 បើកបរដោយឈ្មោះ ជិន សាវដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអង្គការអេស៊ីអិលកម្ពុជា នៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត​(រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់