ស្វាយរៀងៈ យុវជនម្នាក់បានរងនូវភាពអាម៉ាស់ពីអ្នកភូមិខ្លាំងពេក ដោយសារមានវិប្បត្តិក្នុងគ្រួសារ ព្រោះឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងគ្នា ហើយមានការឈ្លោះប្រកែកគ្នាញឹកញាប់ និងធ្លាប់បានលែងលះគ្នាម្តងជាពីរដង ក៏ដាច់ចិត្តចងកសម្លាប់ខ្លួនតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើមានឈ្មោះ ទូច រតនា អាយុ២០ឆ្នាំ មុខរបរជាកសិករមានទីលំនៅកន្លែងកើតហេតុខាងលើ។
ប្រភពបានបញ្ជាក់ថា ដោយសារឪពុកម្តាយរបស់ជនរងគ្រោះ រស់នៅមិនចុះសម្រុងនិងគ្នា រឿងរ៉ាវបន្តិចបន្តួចក៏បង្កជាការឈ្លោះប្រកែកគ្នា ជារៀងរាល់ថ្ងៃ ហើយធ្លាប់បានលែងលះគ្នាម្តងជាពីរដង រួចមកហើយ តែនៅតែបង្កជាវិប្បត្តិក្នុងគ្រួសារជារើយៗ ទើបធ្វើឲ្យបុរសឈ្មោះ សុខ រតនា ដែលត្រូវជាកូនខ្មាសអ្នកភូមិខ្លាំងពេក ក៏សម្រេចចិត្តចងក បញ្ចប់ជីវិតតែម្តង។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីធ្វើការពិនិត្យសាកសពរួចរាល់ហើយ ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ក្រោយមកក៏បានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់