ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុង នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ លោកស្នងការរងខេត្តកំពង់ស្ពឺទទួលបន្ទុកផ្នែកអគ្គិភ័យ បានប្រាប់ Post News ថា នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី ៩ ខែមិថុនា ឆ្នាំ២០១៧ មានករណីអគ្គិភ័យមួយបានឆេះផ្ទះរបស់ឈ្មោះ ឡុង ណាត ភេទប្រុស អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ លីម ឃៀង អាយុ៤២ឆ្នាំ រស់នៅភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលផ្ទះសង់ខ្ពស់ពីដី ទំហំ៧ម៉ x៩ម៉ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងឈើ សសរចាក់បេតុង និងផ្ទះបាយសង់រាបទាល់ដី ទំហំ៤ម៉ x៩៧ម៉ ដំបូលស័ង្កសី ជញ្ជាំងបាំងឈើ បណ្តាលឲ្យខូចខាតសម្ភារៈ ឆេះផ្ទះ និងផ្ទះបាយទាំងស្រុង, មាស៣ជី, លុយខ្មែរ៩៥០,០០០ រៀល, ទូខោអាវ១,គ្រែ ២,ទូរទស្សន៍១, ពូកដេក១,ស្រូវ១តោន និងខោអាវ និងសម្ភារៈមួយចំនួនទៀត ។

មូលហេតុ ទុស្សេខ្សែភ្លើងក្នុងផ្ទះ៕

មតិយោបល់